រថយន្តហុីយ៉ាន់ដាយដឹកសំបកកង់ឡាន១គ្រឿងបើកឡើងខឿនរួចរ៉េចង្កូតទៅកៀររឺម៉កបណ្ដាលឲ្យមានមនុស្សចំនួន៧នាក់រងរបួសធ្ងន់នឹងស្រាល

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាកហុីយ៉ាន់ដាយ១គ្រឿងខ្វះការប្រុងប្រយ័ត្នក៍បានរេចង្កូតទៅឡើងលើខឿនទ្រូងផ្លូវហើយជ្រុលទៅកៀរនឹងរឺម៉កដែលបើកដឹកកម្មកនៅខាងមុខបណ្ដាលឲ្យធ្លាក់ប្រឡាយក្រឡាប់ទាំងរ៉ឺម៉កទាំងរថយន្តខ្ទាតសំបកកង់ឡានចេញពេញកន្លែងចិញ្ចឹមត្រី ហើយបង្លរឲ្យមានមនុស្សចំនួន៧នាក់រងរបួសធ្ងន់នឹងស្រាលត្រូវបានដឹកយកទៅសង្រ្គោះនៅឯមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦នឹង៣០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូឆ្នាំ ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ទល់មុខនឹងភូមិឌួង ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋដែលនៅនឹងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុណ៍ គេបានឃើញរុឺម៉កនឹងរថយន្តម៉ាកហុីយ៉ាន់ដាយធុនធំពណ៍សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3-B 8190 បើកបរស្រប់ទិសដៅគ្នាជាមួយនឹងរុឺម៉ក ខណះពេលមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតទៅឡើងលើខឿនទ្រូងផ្លូវហើយជ្រុលទៅកៀរនិងរុឺម៉កបណ្ដោល ឲ្យធ្លាក់ទៅក្នុងប្រឡាយខ្ទៀតកង់ឡានចេញពីរថយន្តពាសពេញក្នុងទឹកកន្លែងចិញ្ចឹមត្រីនឹងបណ្ដាលឲ្យមនុស្សចំនួន ៧ នាក់រងរបួសធ្ងន់នឹងស្រាលត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ដើម្បីធ្វើការវាស់វែងនិងយករថយន្តបង្កក៏ជាមួយនិងរម៉កជនរងគ្រោះទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ដោយ៖ហេងវុត្ថា

អត្ថបទដែលជាប់ទាក់ទង