សមត្ថកិច្ចបង្ក្រាបទីតាំងល្បែងស៊ីសង ចំនួន ០២ ទីតាំង ក្នុងបទល្មើសជាក់ស្តែង

(បាត់ដំបង)៖ កម្លាំងក្រុម អន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំងការិយាល័យជំនាញ នឹង កម្លាំងអធិការដ្ឋាននគរបាល ក្រុង បាត់ដំបង បានចុះ ប្រតិបត្តិការ បង្ក្រាប ករណី ល្បែងស៊ីសង ចំនួន ០២ ទីតាំង ក្នុងបទល្មើសជាក់ស្តែង។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអោយដឹងថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៧និង០០នាទី ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២០ នៅចំណុចទីតាំង ទី ១ ស្ថិតក្នុងភូមិអូរចារ សង្កាត់ អូរចារ ក្រុងបាត់ដំបង ល្បែងស៊ីសង ( ភ្នាល់កីឡាប្រដាល់) ទីតាំង ទី ២ នៅ ចំណុច ភូមិ ចំការសំរោង ២ សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ល្បែងស៊ីសង ( ចាក់ភ្នាល់អាប៉ោង)។

ជាមួយកិច្ចប្រតិបត្តិការនេះដែរ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចជំនាញបានធ្វេីការឃាត់នាំខ្លួនអ្នកពាក់ព័ន្ធប្រព្រឹត្តលេងល្បែងស៊ីសងចំនួន ០៦ នាក់ រួមនឹងវត្ថុតាង មាន ៖ កម្រាល កៅស៊ូ សម្រាប់ ចាក់ អាប៉ោង ចំនួ ន ០១  , គម្រប ផ្តិល សម្រាប់ គ្រប អាប៉ោង ចំនួន ០១ , ចាន សម្រាប់បាញ់ អាប៉ោង ចំនួន ០១ , គ្រាប់ មេ អាប៉ោង ចំនួន ០១ និង ចាន ជ័រ ដាក់ ដីខ្សាច់ សម្រាប់ ទ្រ ចាន អាប៉ោង ចំនួន ០១ ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តលេងល្បែងស៊ីសងទាំង០៦នាក់រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ការិយាល័យជំនាញដើម្បីធ្វេីការសាកសួរ និងបន្តនីតិវិធីទៅតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង