Update ៖ ប្រទះឃើញ​រថយន្តមួយគ្រឿង​ ដែល​គេ​អះ​អាង​ថា ជារថយន្ត​​របស់​​ខ្មាន់កាំភ្លើង

ភ្នំពេញ)៖ មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់ចំនួន៩គ្រាប់ ត្រូវក្បាល១គ្រាប់ ត្រូវខ្លួន២គ្រាប់ ដោយសារតែទំនាស់រឿងគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បាញ់ប្រហារបណ្តាលអោយមានការភ្ញាក់ផ្អើល ស្ទើរតែមួយក្រុងភ្នំពេញ បានកើតឡើងនាយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី ត្រង់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ លុះមកដល់ព្រឹកថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ២០២០ ដដែល រថយន្ដឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាក់លេខ សៀមរាម 2A -4546 សង្ស័យនោះត្រូវបានប្រទះឃើញនៅក្បែរផ្ទះបងប្អូនប្រជាពលរដ្ឋ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ លេខ42 ក្នុងសង្កាត់ពញាពុន ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែង កើតហេតុបានអោយដឹងថា ​ ខណៈនេះ មានការប្រទះឃើញ​រថយន្តមួយគ្រឿង​ ដែល​គេ​អះ​អាង​ថា ជារថយន្ត​​របស់​​ខ្មាន់កាំភ្លើង នៅត្រង់​ចំណុចផ្លូវលេខ៤២ (ខាងកើតភ្នំរាប) ក្នុង​ភូមិ​ស្វាយ​​ឧត្តម សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ ដែល​បាញ់សម្លាប់លោកនាយ​រង​ការិ​យា​ល័យ​កំរិត​ស្រាល​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​ និងជាថៅ​កែ​ហាង​លក់បាយ កាលពី​រំលង​អធ្រាត្រចូលថ្ងៃទី​៣០ ធ្នូ នេះ ​ ។ តើជា​រឿង​អ្វី​ពិត​ប្រា​កដ​ទើប​ឈាន​ដក​កាំភ្លើង​បាញ់​​រះលើលោក​បែប​​នេះ?

សេចក្តីរាយការណ៍បន្តថា រថយន្តនេះ​ត្រូវបាន​គេដោះ​ផ្លាក​លេខ​ចេញ ដោយ​ចត​អែប​​កៀន​ផ្ទះយ៉ាងត្រឹមត្រូវ​តែម្តង ។ ​ហើយ​សមត្ថកិច្ច​ក៏កំពុង​សង្ស័យមាន​​​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​​​ចាស់ផ្ទះ​​នេះ​​ផង​ដែរ ។ ​

បើតាម​ម្ចាស់ផ្ទះ​នេះ​អះអាងប្រាប់​សមត្ថ​កិច្ចថា កាលពី​ម៉ោងប្រហែល​២​​រំលងអធ្រាត្រ​ថ្ងៃ​ដដែល ​គាត់​បានធុំក្លិន​ឈ្ងៀម​​នៅជិតផ្ទះ ហើយគាត់បាន​​​ចេញមក​មើល​ក៏ឃើញ​បុរស​ម្នាក់​​បាន​ឡើងជិះម៉ូតូមួយគ្រឿង​ចេញទៅបាត់​ ដោយ​​ទុក​​រថយន្ត​ចត​ចោល​នៅ​នៅ

ទីនេះ ។

ទោះបីជាយ៉ាងណា សមត្ថកិច្ច​បាន​ឃាត់​ខ្លួនម្ចាស់​ផ្ទះ​​​ខាងលើ នាំទៅយកសាកសួរ​បន្តហើយ ​ខណៈ​​កំពុង​មានការ​សង្ស័យ​លើ​ម្ចាស់ផ្ទះនេះ​ផងដែរ ដើម្បីស្រាវជ្រាវបន្ដកំណត់មុខសញ្ញាទៅរកការឃាត់ខ្លួន ជនសង្ស័យមកដាក់ទោសទៅតាមផ្លូវច្បាប់ ។       

អត្ថបទដែលជាប់ទាក់ទង