ភ្នំពេញ ៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលដោយសារតែប្រទះឃើញបុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលលេខ៨ដោយគ្មានសាចញាតិរបស់គាត់នៅក្បែម្នាក់ឡើយ ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ដោយបង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាងកាលពីវេលាម៉ោង១២:១៥នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ។
សាកសពរងគ្រោះមានឈ្មោះ ម៉េង ឃាង ភេទប្រុស អាយុ៥៦ឆ្នាំ រូបគាត់មានមុខរបរជាកម្មកររោងចក្រយូរ៉ូផលិតខ្សែភ្លើង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ដោយគ្មានសាច់ញាតិនឹងប្រពន្ធកូនឡើយ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតខាងជាប់បន្ទប់ជួលជនរងគ្រោះបានប្រាប់ឲ្យដឹងថា ជនរងគ្រោះគឺជាមនុស្សស្លូតបូត និងមានជម្ងឺប្រចាំកាយ ណាមួយទៀតគាត់ក៏ជាកំលោះចាស់ គគ្មានគ្រួសារនៅក្បែរនិងមេីលថែដល់រូបគាត់ទេ ។ ខណ:នៅថ្ងៃកេីតហេតុ អ្នកជិតខាងមិនឃេីញជនរងគ្រោះចេញមកខាងក្រៅដូចសព្វដងតាំងពីព្រឹករហូតដល់ថ្ងៃត្រង់ ទេីបឆ្ងល់ក៏ទៅគោះទ្វាហៅជនរងគ្រោះតែមិនឮតប រួចក៏មេីលតាមបង្អួចស្រាប់តែឃេីញជនរងគ្រោះដេកស្លាប់លេីឥដ្ឋកការ៉ូ ទេីបឲ្យដំណឹងទៅដល់ម្ចាស់ផ្ទះ ហើយនិងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកត្រួតពិនិត្យមើលនៅន្លែងកេីតហេតុណ៍
ក្រោយមក សមត្ថកិច្ចបានទាក់ទងទៅខាងជំនាញកោសល្យវិច័យឲ្យមកពិនិត្យជាក់ស្ដែង ក្នុងនោះតាមការធ្វើកោសល្យវិច័យរបស់ក្រុមគ្រូពេទ្យវិទ្យាសាស្ត្រ នៃស្នងការនគរបាលរាជធានីភ្នំពេញបញ្ជាក់ថា ឈ្មោះ ម៉េង ឃាង គឺស្លាប់ដោយសាតែជម្ងឺគាំងបេះដូងនិងជម្ងឺក្រពេះពោះវៀនទៀតផង ។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចមូលដ្ឋាននិងប្រជាពលរដ្ឋវចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី ៕