ពិតជាប្លែកជាងឆ្នាំមុន!តារាចម្រៀងកញ្ញា យូរី បានធ្វើខួបកំណើតនៅភោជនីយដ្ឋានThe Fun Pub ដែលមានតារាល្បីៗនិងតារាកិត្តិយសបានចូលរួមយ៉ាងច្រើន

ពិតជាប្លែកជាងឆ្នាំមុន!តារាចម្រៀងកញ្ញា យូរី បានធ្វើខួបកំណើតនៅភោជនីយដ្ឋានThe Fun Pub ដែលមានតារាល្បីៗនិងតារាកិត្តិយសបានចូលរួមយ៉ាងច្រើន

ភ្នំពេញ: នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ តារាចម្រៀងយ៉ាងស្រស់ស្អាតនៅក្នុងផលិតកម្មរស្មីហង្សមាសកញ្ញា យូរី បានធ្វើកម្មពិធីខួបកំណើតនៅក្នុងភោជនីយដ្ឋាន The Fun Pub (ដឹហ្វាន់ផាប់) ដោយមានការអញ្ជើញចូលរួមពីតារាចម្រៀងល្បីៗនិងតារាសម្ដែងល្បីៗ ក្នុងនោះយើងឃើញថាមានអ្នកនាង ចនច័ន្ទលក្ខិណា និង តារាចម្រៀង សួសវីហ្សា -លោក សានផានិត -លោក Eno -លោក ផាន់រ៉ុង -លោក សាន់តា- លោក សុគន្ធដេវីត -ម៉ាក់Leak និងតារាកិត្តិយសជាច្រើនទៀត។

កញ្ញា យូរី បានបញ្ជាក់ថាកញ្ញាមានបងប្អូនចំនួន 4 នាក់ កញ្ញា យូរី គឺជាកូនពៅ កញ្ញាបានបន្តថាក្រៅពីការងារជាអ្នកចម្រៀងកញ្ញាមានការងារខាងសាឡន ខាងសាលារៀនកែសម្ផស្ស ។ កញ្ញា យូរី បានបន្តទៀតថាកញ្ញាទើបតែចូលផលិតកម្មរស្មីហង្សមាសបានរយះពេល 1 ខែកន្លះប៉ុណ្ណោះ! មូលហេតុដែលកញ្ញាបានចាកចេញពីផលិតកម្ម សាន់ដេ ដោយសារតែចប់កិច្ចសន្យាកុងត្រា ហើយកញ្ញា យូរី បានបញ្ជាក់បន្ថែមថាការចូលផលិតកម្មរស្មីហង្សមាស គឺព្រោះជាផលិតកម្មដែលធំ និងមានស្តង់ដា។
   
ក្នុងនោះកញ្ញា យូរី ក៏បានផ្ញើសារក្នុងថ្ងៃខួបកំណើតរបស់កញ្ញាបានជូនពរដល់ប្រិយមិត្តទស្សនិជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ រកស៊ីមានបាន និងជោគជ័យគ្រប់ភារកិច្ចគ្រប់គ្នាៗ។
 

:

អត្ថបទដែលជាប់ទាក់ទង