បោកគេគ្រាន់ គេតាមទាន់ដៃជាប់ខ្នោះ ស្ត្រីជេីងខ្លាំងខាងឆបោកចេញសែកស្អុយ ០២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ

បោកគេគ្រាន់ គេតាមទាន់ដៃជាប់ខ្នោះ ស្ត្រីជេីងខ្លាំងខាងឆបោកចេញសែកស្អុយ ០២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ 

ភ្នំពេញ÷ នៅព្រឹកថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២១ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យជំនាញឆបោកចេញសែកស្អុយតាមដីកាបញ្ជាឲចូលខ្លួនរបស់លោក ប្លង់  សុផល ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ។

តាមប្រភពពត៌មានដែលទទួលបានស្ត្រីឈ្មោះ ឈឹម  លក្ខណា អាយុ 50 ឆ្នាំ ជនជាតិខ្មែរ ប្រើទូរស័ព្ទលេខ017 364 447 និង ប៊ូ សេរីរ័ត្ន ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរប្រើទូរសព្ទលេខ096 933 5555 ត្រូវបានសមត្ថកិច្ចវ៉ៃឃ្នោះទាំងពីរនាក់មកសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០២ខែកុម្ភះ ឆ្នាំ២០២១ ពីបទឆបោកចេញសែកស្អុយដែលមានទឹកប្រាក់ចំនួន ១២៤,៨១០ដុល្លារ ( ដប់ពីរមុឺនបួនពាន់ប្រាំបីរយដប់ដុល្លារ) កាលពីថ្ងៃទ១២ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ ។ 

ស្ត្រីឆបោកទាំងពីរនាក់ឈ្មោះ ឆឹម លក្ខិណា និង ប៊ូ សេរីរ័ត្ន បានចេញមូលប្បទានបត្រទឹកប្រាក់ចំនួន ៣៤៨១០ ដុល្លារអាមេរិច គឺជាសែកស្អុយគ្មានទឹកប្រាក់ក្នុងហ្នឹងទេ មូលប្បទានប័ត្រលេខ ៨៥២៥២៦ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានទឹកប្រាក់ ៣៤៨១០ដុល្លារ (បីម៉ឺនបួនពាន់់ប្រាំបីរយដប់ដុល្លារ) របស់ធនាគារអេស៊ីលីដា។ 

ក្រោយពីសមត្ថកិច្ចបានសួរនាំ ជនឆបោក ឆឹម លក្ខិណា និង បូ សេរីរ័ត្ន ទាំង០២នាក់ បានឆ្លេីយសារភាពថា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ពួកខ្ញុំទាំង០២នាក់ ពិតជាបានខ្ចីប្រាក់ចំនួន ១២៤.៨១០ដុល្លារ អាមេរិក (ដប់ពីមុឺនបួនពាន់ប្រាំបីរយដប់ដុល្លារអាមេរិច) ពីឈ្មោះ ហ៊ាង រតនា ពិតប្រាកដមែន។ ស្ត្រីទាំងពីរនាក់ខាងលេីក៏បានបញ្ជាក់ថាខ្លួនពិតជាបានចេញមូលប្បទានបត្រ លេខ៨៥២៥២៦ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានទឹកប្រាក់ ៣៤៨១០ដុល្លារ (បីម៉ឺនបួនពាន់់ប្រាំបីរយដប់ដុល្លារ) របស់ធនាគារអេស៊ីលីដា ចេញឲ្យឈ្មោះ ហ៊ាង រតនា ពុំអាចបេីកប្រាក់បានព្រោះខុសពីលក្ខន្តិកៈរបស់ធនាគារ។ ស្ត្រីទាំង២នាក់ក៏បានបញ្ជាក់ទៀតថា ចំពោះប្រាក់ដែលបានខ្ចីពីឈ្មោះ ហ៊ាង រតនា គឺមិនទាន់បានសងលោក ហ៊ាង រតនា វិញនោះទេ។ បន្ទាប់ពីសមត្ថកិច្ចធ្វើការសួរនាំរួចរាល់ក៏បានបញ្ជាក់ថាស្ត្រីទាំងពីរនាក់មិនមានពាក់ព័ន្ធនឹងសារធាតុញៀនទេ គ្រាន់តែជំនាញនិងការឆបោកបន្លំចេញសែកស្អុយរំលោភទំនុកចិត្ត។ 

សូមបញ្ជាក់ថាស្ត្រីទាំង០២នាក់ ជំនាញឆបោកត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១២ និង ០៥នាទី ថ្ងៃទី០១ ខែ កុម្ភៈ ឆ្នាំ២០២១ នៅចំនុចមុខផ្សារក្រទ្បាញ់ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាបខេត្តសៀមរាប តាមដីការបញ្ជាឲចូលខ្លូនលេខ ០៤៧ អ យ ខ និង ០៤៨ អ យ ខ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ របស់លោក ប្លង់ សុផល ព្រះរាជ្ញារង នៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ។ 

មហាជនឆ្ងល់ថាហេតុអ្វីបានជាស្រ្តីទាំងពីរនាក់ហ៊ានចេញសែកស្អុយបោកបន្លំដូចច្នេះ រឺក៏ស្ត្រីទាំងពីនាក់មានអ្នកធំជាខ្នងបង្អែកនៅពីក្រោយចាំជួយ ។

រងចាំងមេីលទាំងអស់គ្នាតេីច្បាប់ដាក់ទោស ឬ ច្បាប់ នៅតែបន្តអនុញ្ញាតអោយ ជនឆបោកនៅខាងក្រៅដេីម្បីប្រព្រឹត្តអំពើខុសច្បាប់បន្តទៀត ។ 

យ៉ាងណាមិញសង្ឃឹមថាតុលាការ និងមិនឲជនឆបោក ជើងខ្លាំងទាំងពីររួចខ្លួនពីសំណាញ់ច្បាប់នោះទេ  ត្រូវបានច្បាប់ ដាក់ទោស ឬ ច្បាប់ នៅតែអនុញ្ញាតអោយ មនុស្សនេះ នៅខាងក្រៅ បន្ត ប្រព្រឹត្តអំពើខុសច្បាប់ទៀត។

អត្ថបទដែលជាប់ទាក់ទង