ប្រហែល ពិបាក ទប់ទល់ Galaxy Navatra ហើយ ឆ្នាំ នេះ បទ ផ្ទុះស្ទើរ តែ ទាំង អស់

ដូច ប្រិយមិត្ត ធ្លាប់ បាន ដឹង ហើយ ថា ផលិតកម្ម Galaxy Navatraកំពុង តែ សម្រុក ផលិត បទ ចម្រៀង ចូល ឆ្នាំ ជា ច្រើន ខណៈ ដែល ផលិតកម្ម ផ្សេង ទៀត ហាក់ មិន ទាន់ បាន បញ្ចេញ ច្រើន នៅ ឡើយ។ គិត មក ដល់ ថ្ងៃ នេះ មាន បទ ចម្រៀង មិន ក្រោម ជាង ១០បទ ឡើយ ដែល ផលិតកផលិតកម្មរGalalaxy Navatraបាន បញ្ចេញ ហើយ ការ បញ្ចេញ នោះ គឺ ធ្វើ ឡើង ជា រៀង រាល់ ថ្ងៃ តែ ម្ដង។ ស្ទើរ គ្រប់ បទ ចម្រៀង ទាំង អស់ សុទ្ធតែ ទទួល បាន ការ គាំទ្រ ខ្លាំង មិន នឹក ស្មាន ដល់ ដោយ គ្រាន់ តែ ចេញ ភ្លាម មាន អ្នកviews រាប់ លាន គ្រប់ បទ ។

កំពូល តារា ចម្រៀង ព្រាប សុវត្ថិ និងកំតារាវ័យក្មេង តន់ ចន្ទសីម៉ា ត្រូវ បាន គេ មើល ឃើញ ថា មាន បទ ចម្រៀង ច្រើន ជាង គេ ទាំង បទ ឆ្លើយ ឆ្លង ទាំង បទ ច្រៀង ទោល ម្នាក់ ឯង។ ចំពោះ បទ ឆ្លើយ ឆ្លង អ្នក ទាំង ពីរ មាន រហូត ដល់ ទៅ ៦បទ មក ហើយ ក្នុង នោះ ដូច ជា ទី១បទ”កាត់ឆុង” ,ទី២បទ” ប្រហុក”,ទី៣បទ”រកស៊ី ជា មួយ យក្ស “ទី៤បទ” អរគុណ កាមេរ៉ា”ទី៥ បទ”មាន់ កម្សត់” ទី៦ បទ “ឡាន ទំនើប”។

បទ ចម្រៀង ទាំង ៦បទ ដែល កំពូល តារា ចម្រៀង ទាំង ពីរ ច្រៀង រួម គ្នា នេះ ត្រូវ បាន គេ សង្កេត ឃើញ ថា ភាគ ច្រើន ជា បទ រាំ លេង កម្សាន្ត បែប សប្បាយៗ មាន គ្រប់ ចង្វាក់ ដែល ងាយ ស្រួល សម្រាប់ បង ប្អូន រាំលេង ពេល ជួបជុំគ្នា យ៉ាង សប្បាយ រីករាយ ហើយ គ្រប់ បទ ចម្រៀង នីមួយៗ មាន អ្នកviews រាប់ លាន ដង។ ចំណុច ទាំង នេះ បាន ធ្វើ ឲ្យ មហាជន វាយ តម្លៃ ថា សម្រាប់ ឆ្នាំ នេះ ប្រហែល ពិបាក ទប់ទល់ នឹង ផលិតកម្ម Galaxy Navatra ហើយ ឆ្នាំ នេះ ត្បិត អី បទ ស្ទើរ តែ ទាំង អស់ បែប នេះ នោះ។

ផ្អែក លើ ផេក Galaxy Navatra ក៍ បានក៍បានក៏បានបង្ហាញពិត ចំនួន អ្នក ចូល views បទ ចម្រៀង របស់ ខ្លួន ផង ដែរ គឺ ពិត ជា មាន រាប់ លាន ដង គ្រប់ បទ ច្រៀង ដែល បាន ចេញ ក្នុង អាលប៊ុម ចូល ឆ្នាំ នេះ ដែល ចំនួន នេះ មាន ការ ទទួល លើស ការ រំពឹង ទុក។ ជា មួយ គ្នា នោះ ដែរ អ្នក គាំទ្រ ជា ច្រើន អ្នក បាន ចូល Comment លើ Channel youtube Galaxy Navatra ដោយ កោតសរសើរ ព្រម ទាំង បង្ហាញ ការ ពេញចិត្ត ជា ខ្លាំង។

លោក យឹម តាស្រង់ ក៏ បាន សរសើរ មិន ដាច់ ពី មាត់ ថាកំពូល តារា ចម្រៀង លោក ព្រាប សុវត្ថិ និ ង តន់ ចន្ទសីម៉ា គឺ ពិត ជា ដៃគូ ស័ក្ដិសម បំផុត សម្រាប់ បទ ចម្រៀង ចូល ឆ្នាំ នេះ ផលិតកម្មGalaxy Navatra នឹង បន្ត ផលិត បទ ចម្រៀង ឲ្យ អ្នក ទាំង ពីរ ជា ច្រើន បទ បន្ថែម ទៀត៕

អត្ថបទដែលជាប់ទាក់ទង