បុរសម្នាក់បានលោតពីលើអាគារប៉ុនប៉ងសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលទាំងយប់

ភ្នំពេញ៖ បុរសម្នាក់ទំនងជាប្រើប្រាស់គ្រឿងញៀនហួសកំរិទ្ធទើបបណ្ដាលឲ្យរូបគាត់និយាយម្ដងខុសម្ដងត្រូវហើយប៉ុនប៉ងលោតពីលើអាគារដើម្បីសម្លាប់ខ្លួនតែមិនស្លាប់ ទើបបង្កការភ្ញាក់ផ្អើលទាំងយប់ដល់ប្រជាពលរដ្ធនឹងសមត្ថកិច្ច ។

ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង១៥នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ជឹតម្ដុំនឹងសាលាប៊ែលធីតាមបណ្ដោយផ្លូវលេខ-៤៨៨ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះយនពិសិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើត ភូមិវ័រញៀវ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅផ្ទះជួល ម្ដុំនឹងសាលាប៊ែលធី ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានលឺសំលេងស្រែកឡូឡាពីលើអាគារជាន់ខាងលើមិនដឹងថារូបគាត់មានរឿងហេតុអ្វីឲ្យច្បាស់លាស់នោះទេ ស្រាប់តែមួយសន្ទុះក្រោយមកគេបានឮសូរតែប្រាវក៏បាននាំគ្នារត់មកមើលឃើញគាត់ដេកផ្កាប់មុខនៅនឹងដីបាត់ទៅហើយ ទើបអ្នកនៅក្បែនោះស្មានតែគាត់ស្លាប់ក៏បាននាំគ្នាសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយពិនិត្យមើល។

ក្រោយពីបានទទួលដំណឹងនេះភ្លាមសមត្ថកិច្ចមូលរដ្ធានបានចុះមកដល់បែរទៅជាបុរសរូបនោះក្រោកអង្គុយហើយស្រីឡូឡានិយាយម្តងខុសម្ដងត្រូវយកជាការពិតមិនបានទើបសមត្ថកិច្ចបញ្ជាក់ហ្នឹងដាក់ការសង្ស័យថាមកពីរូបគាត់ប្រើប្រាស់គ្រឿងញៀនហួសកម្រិតបានទៅជាបែបនេះ ក្រោយមកសមត្ថកិច្ចបានយកគាត់ទៅឱ្យគ្រូពេទ្យព្យាបាលរបួសសិននិងរង់ចាំធ្វើការសាកសួរបន្តទៀតនៅពេលក្រោយ។រក្សាសិទ្ធិ៖ដោយហេងវុត្ថា

អត្ថបទដែលជាប់ទាក់ទង