បុរសម្នាក់បានដេកស្លាប់នៅលើម៉ូតូរបស់ខ្លួនមិនទាន់ដឹងពីមូលហេតុបង្កការភ្ញាក់ផ្អើលទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

ភ្នំពេញ៖ បុរសម្នាក់បានដេកក្លឹបនៅលើម៉ូតូរបស់ខ្លួនមិនទាន់ដឹងពីមូលហេតុបងក៏ការភ្ញាក់ផ្អើលទាំងព្រឹកនៅតាមបណ្ដោយផ្លូវលេខ៦០ម៉ែត្រ ទល់មុខនឹងសាខាសុខខា។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង១៥នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

សពជនរងគ្រោះគឺជាប្រុសមិនមានអ្នកណាស្គាល់អត្ដសញ្ញាណរបស់គាត់ឡើយ

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅលើចង្កូតម៉ូតូរបស់ខ្លួនម៉ាកស៊ុមមើពណ៍ខៀវលាយខ្មៅនៅជិតនឹងគំនរខ្សាច់មួយកន្លែងមិនទាន់ដឹងពីមូលហេតុឲ្យបានច្បាស់លាស់នៅឡើយទេ សពជនរងគ្រោះពាក់អាវពណ៌ផ្ទៃមេឃដៃវែងស្លៀកខោខ្មៅជើងវែង។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹកទើបប្រជាពលរដ្ឋរាយការណ៍ទៅប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកត្រួតពិនិត្យមើល ក្រោយពេលបានទទួលដំណឹងនេះភ្លាមសមត្ថកិច្ចក៏បានចុះទៅដល់ទាក់ទងទៅជំនាញផ្នែកកោសល្យវិច័យឲ្យជួយចុះមកត្រួតពិនិត្យមើលហើយនិងស្វែងរកអត្តសញ្ញាណប័ណ្ណដើម្បីផ្ដល់ជូនទៅដល់ក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ រក្សាសិទ្ធិ៖ដោយវុត្ថា

អត្ថបទដែលជាប់ទាក់ទង