រថយន្តកុងតីន័រពីគ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យតៃកុងម្នាក់ស្លា-ប់បាត់បង់ជីវិត

 

ព្រះសីហនុ៖រ ថយន្តកុងតីន័រពីគ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យតៃកុងរថយន្តម្នាក់បានស្លា-ប់បាត់បងជីវិតនៅនឹងកន្លែងកើតហេតុណ៍ ភ្លាប់ៗ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវជាតិលេខ០៤ ស្ថិតក្នុងភូមិបឹងត្រាច ឃុំចំការល្ហុង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

ចំណែកសាកសពដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ដ៍រន្ធត់មួយនេះមិនទាន់មាននរណាម្នាក់អាចស្គាល់អត្ដសញ្ញាណរបស់គាត់នៅឡើយទេ

យោងតាមប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហត្ថបានបញ្ជាក់ប្រាប់ឲ្យដឹងថានីមុនពេលកើតហេតុ គេបានឃើញរថយន្តកុងតីន័រក្បាលពណ៍លាយបៃតងមួយគ្រឿងបើកបរតាមបណ្ដោយផ្លូវជាតិលេខ០៤ ក្នុងទិសដៅពីលិចមកកើត ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៍ស្រាប់តៃមានរថយន្តមួយគ្រឿងទៀតក្បាលពណ៍សសន្ដោសកន្ទុយពណ៍ក្រហមបើកបរក្នុងទិសដៅពីកើតទៅលិចចំណុចកើតហេតុខាងលើក៍ជ្រុលទៅបុកជាមួយនឹងរថយន្តក្បាលពណ៌សលាយបីតងពេញទំហឹង បណ្ដាលឱ្យអ្នកបើកបរម្នាក់ស្លាប់បាត់បង់ជីវិតនៅក្នុងរថយន្ត ចំណែករថយន្តទាំងពីរបានរងការខូចខាតយ៉ាងដំណំ

ក្រោយកើតហេតុកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខលេខ៤០២ដែលបានឈរជើងនៅគោលដៅនោះបានសហការគ្នាជាមួយកម្លាំងអធិការនគបាលស្រុកកំពង់សីលា បានការពារនៅទីតាំងកន្លែងកើតហេតុនោះដោយយកចិត្តទុកដាក់បំផុតនិងជួយសម្រួលចរាចរណ៍ដើម្បីកុំឲ្យមានការកកស្ទះ ហើយក៏បានទាក់ទងទៅភ្នែកជំនាញចេះតែថាចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុឲ្យចុះមកធ្វើការវាស់វែងនិងស្ទូចរថយន្តកុងតឺន័រទាំងពីរគ្រឿងយកទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ។

ចំណែកសាកសពបានសមត្ថកិច្ចពិនិត្យមើលអត្តសញ្ញាណប័ណ្ណរួចរាល់ក៏បានទាក់ទងទៅទៅប្រាប់សាច់ញាតិនិងក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។រក្សាសិទ្ធិ៖ដោយវុត្ថា

អត្ថបទដែលជាប់ទាក់ទង