ចេញពីធ្វើការជិះម៉ូតូដើម្បីទៅរកទិញបាយយកមកហូបត្រូវបានរថយន្តបើកមកកៀរបណ្ដាលឲ្យដួលម្ចាស់បានរងស្រាល

 

ភ្នំពេញ៖)បុរសម្នាក់បានឈប់សម្រាកពីធ្វើការវិញក៏ទាញម៉ូតូជិះដើម្បីទៅរកទិញបាយយកមកហូបមិនទាន់នឹងទៅដល់កន្លែងផងត្រូវបានរថយន្តបើកមកកៀរបណ្ដាលឲ្យដួលរងការខូចខាតនិងម្ចាស់រងរបួសស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង១៥នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវបេតុង ផឹកក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នូវមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតនៅគេបានឃើញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមសង់សេ១២៥ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខតាកែវ1C-1330 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកតូចយីតារ៉េវ៉ូពណ៌ប្រផេះមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AW-7580 បើកមុខពីក្រោយជ្រុលទៅកៀរម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលរងការខូចខាតបន្តិចបន្តួចនឹងម្ចាស់បានរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលនិងធ្វើការវាស់វែងរួចរាល់ក៏បានយកម៉ូតូនឹងរថយន្តមកដាក់អែបខាងចិញ្ចឹមផ្លូវហើយទុកពេលវេលាឲ្យភាគីទាំងពីរធ្វើការចរចាគ្នាអស់រយៈពេលជិតកន្លះម៉ោងទើបភាគីខាងរថយន្តបង្កព្រមសងសំណងទៅលើជនរងគ្រោះចំនួន 100 ដុល្លារដើម្បីបញ្ចប់រឿងនូវនឹងកន្លែងកើតហេតុ។រក្សាសិទ្ធិ៖)ដោយវុត្ថា

អត្ថបទដែលជាប់ទាក់ទង