យកមុខទុកឯណាទេ!  លោកជំទាវ សុភក័្ត ថាវី ត្រូវបានជាប់ចោទពីបទ ឆបោក ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ . ពេលនេះសាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការម្តងទៀត កាត់ទោសស្ត្រីម្នាក់នៅថ្ងៃទី៩ ខែកញ្ញាខាងមុខ រឿងឆបោកប្រាក់រត់ការចូលសញ្ជាតិខ្មែរជាង៧ម៉ឺនដុល្លារ ក្រោយជនជាប់ចោទប្តឹងជំទាស់

នុះវីវហេីយ!  លោកជំទាវ សុភក័្ត ថាវី ត្រូវបានជាប់ចោទពីបទ ឆបោក ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ . ពេលនេះសាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការម្តងទៀត កាត់ទោសស្ត្រីម្នាក់នៅថ្ងៃទី៩ ខែកញ្ញាខាងមុខ រឿងឆបោកប្រាក់រត់ការចូលសញ្ជាតិខ្មែរជាង៧ម៉ឺនដុល្លារ ក្រោយជនជាប់ចោទប្តឹងជំទាស់

គួររំលឹកផងដែរថាដោយកាលពីអំឡុងឆ្នាំ២០១៦ និងឆ្នាំ២០២៨  លោក ជំទាវ សុភ័ក្ត ថាវី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រមដេីម្បីជំនុំជម្រះសំណុំរឿងព្រហ្មទណ្ឌលេខ ៧៦៥១ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ដោយចោទទៅលេីឈ្មោះ សុភ័ក្ត ថាវី ភេទស្រី អាយុ៥៩ឆ្នាំ មុខរបរជាមន្រ្តីរាជការ ដែលមានទីលំនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ ត្រូវបានជាប់ចោទពីបទ ឆបោក ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។ នេះបេីយោងតាមពាក្យបណ្តឹងរបស់លោក TAKAHASHI AKIHIRO ភេទប្រុស អាយុ៤៩ឆ្នាំ ជាជនជប៉ុន។

គួររំលឹកផងដែរថាមូលហេតុដែលលោកជំទាវ សុភ័ក្ត ថាវី ត្រូវបានជាប់ចោទពីបទ ឆបោក ក៏ព្រោះតែ លោកជំទាវសុភ័ក្ត ថាវី បានអះអាងថាខ្លួនអាចជួយរត់ការឲ្យជនរងគ្រោះដែលជាជនជាតិជប៉ុនឈ្មោះ TAKAHASHI AKIHIRO ដែលជាអ្នកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ចូលជាសញ្ជាតិខ្មែរបាន គួរបញ្ជាក់ដែរថាបេីយោងតាមអង្គហេតុលោកជំទាវសុភ័ក្ត ថាវី ជាប់ចោទដោយទាមទារតម្លៃក្នុងការធ្វើឯកសាខាចំនួន  ៦០.០០០USD (ប្រាំមួយម៉ឺនដុល្លារ) ដើម្បីទទួលបានសញ្ជាតិខ្មែរ។ តើមានការជឿទុកចិត្តជនរងគ្រោះប្រគល់ប្រាក់ឲ្យទៅបញ្ចប់ដោយផ្ទាល់ដៃអ្នកបកប្រែឈ្មោះប៉ែន សេរីមុនីនៅកន្លែងធ្វើការម្ដង។ បន្ទាប់មកបានប្រហែលពីរទៅបីសប្តាហ៍លោកជំទាវ សុភ័ក្ត ថាវី ក៏បានទាក់ទងទៅជនរងគ្រោះបានរយៈអ្នកបកប្រែដើម្បីសុំប្រាក់បន្ថែមចំនួន១៥.០០០USD( មួយម៉ឺនប្រាំពាន់ដុល្លារ) ទឹកដាក់ក្នុងស្រោមសំបុត្រពណ៌ស។ ពេលនោះលោកជំទាវសុភ័ក្ត ថាវី សន្យាថារយៈពេល១ឆ្នាំទេីបអាចគ្រប់លក្ខណ្ឌរបស់រាជរដ្ឋាភិបាលចូលសញ្ជាតិខ្មែរបាន។

ដោយមានភស្តុតាងដាក់បន្ទុកលេីឈ្មោះ សុភ័ក្ត ថាវី ពីបទ ឆបោក ដែលជាបទល្មើសមានបញ្ញត្ដិ និងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

ដោយមេីលឃេីញថាជនជាប់ចោទ សុភក័្ត ថាវី បានចូលឆ្លេីយបំភ្លឺនៅដំណាក់កាលចៅក្រមស៊ីបសួរ និងពេលសេលសវនាការពុំបានចូលមកឆ្លេីយដោះសារពីការចោទប្រកាន់នោះទេ។ ហេតុដូច្នេះតុលាការក៏សម្រេចផ្តន្ទាទោសជាអតិបរមាទៅលេីជនជាប់ចោទ។

ដោយយោងតាមសេចក្តីសម្រេចខាងលេីជនជាប់ចោទឈ្មោះសុភ័ក្រ ថាវី ត្រូវបានដាក់ពន្ធធនាគារ០១ (មួយឆ្នាំ) ពីបទ ឆបោក។ ដោយតម្រូវបង្គាប់ឲ្យជនជាប់ចោទឈ្មោះ សុភ័ក្ត ថាវីសងប្រាក់ចំនួន ៧៥.០០០USD (ប្រាំពីម៉ឺនប្រាំពាន់ដុល្លារ) និងជំងឺចិត្ត ៣០.០០០.០០០រៀល (សាមសិបលានរៀល) ទៅឲ្យដេីមបណ្តឹងឈ្មោះ TAKAHASHI AKIHIRO ។ នេះបេីយោងតាមសាលក្រមជំនំជំរះនៅថ្ងៃទី២៨ ខែមេសាឆ្នាំ២០២០។

ប្រភពពត៌មានដែលទទួលបានកន្លងមកលោកជំទាវ សុភ័ក្ត ថាវី ក៏ធ្លាប់មានបំណងចង់សងមកជនរងគ្រោះដែរ តែមិនដឹងជាយ៉ាងម៉េចបានជាគាត់មិនព្រមសងប្រាក់ទៅជនរងគ្រោះដែលជាជនជាតិជប៉ុននោះទេ បែជាប្តឹងទាស់នៅតុលារការក្រុងទាំងបំពានសាលក្រមតុលាការដែលបាន ចោទប្រកាន់គាត់ពីបទ ឆបោក ទៅវិញ។

យ៉ាងណាមិញប្រភពដដែលបានឲ្យដឹងថាលោកជំទាវ សុភ័ក្រ ថាវី កន្លងមកមិនដែលបានចូលខ្លួនទៅបំភ្លឺនៅតុលាការសូម្បីតែម្តងនោះទេ ហេតដូច្នេះហេីយទេីបមហាជនមានការងឿនឆ្ងល់ថាតេីលោក ជំទាវ សុភ័ក្ត ថាវី ជានរណា រឺមួយគាត់មានខ្នងបង្អែកអ្នកធំនៅពីក្រោយខ្នង? ទេីបគាត់ហ៊ានប្រព្រឹត្តបែបនេះ។

ប្រភពដដែលបានប្រាប់ថាលោកជំទាវគឺជាបុគ្គលម្នាក់ដែលជាអ្នកមានមុខ មាត់ មិនគួរណាគាត់មិនហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ មិនដែលចូលបំភ្លឺនោះទេ ថ្មីៗនេះល្បីថារឿងរ៉ាវរបស់លោកជំទាវត្រូវបានលេីកយកមកកាត់ក្តីនៅថ្ងៃទី៩ ខែ៩ ឆ្នាំ២០២១នេះទៅវិញ៕

អត្ថបទដែលជាប់ទាក់ទង