រថយន្តបុកពេញទំហឹងបណ្ដលឲ្យម្ចាស់នឹងម៉ូតូខ្ទាត់ធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្លា ប់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរដឹកយកទៅសង្រ្គោះ

 

ភ្នំពេញ៖) រថយន្តមួយគ្រឿងបុកពេញទំហឹងបណ្ដាលឱ្យម្ចាស់នឹងម៉ូតូផ្លោងខ្ទាតធ្លាក់ទៅចូលក្នុងប្រឡាយទឹកស្លាប់បាត់បង់ជីវិតនិងម្នាក់ទៀតដែលជាអ្នករួមដំណើររងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯណាមន្ទីរពេទ្យ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង០០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ តាមបណ្ដោយមហាវិថី ឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពជនរង់គ្រោះមាន ឈ្មោះ គង់គារ ហៅគង់សីហា ភេទប្រុស អាយុ៣៤ឆ្នាំ មានស្រុកកំណើត រស់នៅភូមិពានរោង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានកូន០១ ប្រពន្ធធ្វើការជាកម្មការិនីរោងចក្រនៅឯទីក្រុងភ្នំពេញ បច្ចុប្បុន្ន រស់នៅខាងប្រពន្ធ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ(ត្រូវបានស្លាប់)

រីឯជនរងគ្រោះដែលរងរបួសធ្ងន់នោះមកដល់ពេលនេះមិនទាន់មាននរណាម្នាក់ស្គាល់អត្ដសញ្ញាណរបស់ក៏នៅឡើយទេ(កំពុងតែសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសពីនាក់ជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1IE-5161 ជិះធ្វើដំណើរតាមបណ្ដោយមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីកើតទៅលិច ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានបុរសម្នាក់បើករថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ចាំម៉ាកតែមិនចាំស្លាកលេខបើកធ្វើដំណើរទិសដៅពីលិចទៅកើត រួចហើយក៏បានបត់ឆ្វេងឆ្លងផ្លូវជ្រុលទៅបុកជាមួយម៉ូតូជនរងគ្រោះពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះទាំងពីររួមជាមួយនឹងម៉ូតូផ្លោងធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្លាប់ម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់ រួចរថយន្តបង្កក៏បានព្យាយាមបើកទៅមុខទៀតរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់ហើយទើបលើកសាកសពជនរងគ្រោះពីក្នុងប្រឡាយទឹកយកមកដាក់លើគោកដើម្បីឲ្យលោកគ្រូពេទ្យយកសំណាកទៅពិនិត្យឃើញថា ជនរងគ្រោះអវិជ្ជមាននៅកូវិដ ១៩ ទើបប្រគល់សាកសពឲ្យទៅសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនឹងកុសលវិច្ច័យរួចហើយក៏បានប្រគល់ទៅឱ្យប្រពន្ធនិងសាច់ញាតិដឹកយកទៅស្រុកកំណើតធ្វើបុណ្យទៅតាមប្រពៃណី។រក្សាសិទ្ធិ៖)ដោយវុត្ថា

អត្ថបទដែលជាប់ទាក់ទង