ទ្រាំលែងបានហើយ!ប្រជាពលរដ្ឋប្ដឹងមន្ត្រី ក.ប.ប ខេត្តបន្ទាយមានជ័យទៅអង្គភាពប្រឆាំងអំពើពុករលួយ

 

(បន្ទាយមានជ័យ)៖យោងតាមពាក្យបណ្ដឹងលោក ស្រី ហោម គីមវង់ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១បាន

ដាក់ពាក្យបណ្ដឹងចូលអង្គភាពប្រឆាំងអំពើពុករលួយចំពោះទង្វើលលោក  សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ក.

ប.ប ខេត្តបន្ទាយមានជ័យ  និងមន្ត្រីក្រោមឱវាទពាក់ពន្ធ័ករណីប្រព្រឹត្តអំពើពុករលួយ ។

នេះបើយោងតាមប្រភពព័ត៌មានដែលអង្គភាពយើងទទួលបានពីសារព័ត៌មានCPC News

យោងពាក្យបណ្ដឹងបានឲ្យដឹងទៀតថា កំឡុងពេលដើមឆ្នាំ២០២០ ពេលដែលស្ថានភាពជំងឺកូវីដ១៩ បាន

ឆ្លងមកដល់ប្រទេសកម្ពុជា រូបគាត់បានប្ដូរមុខរបរពីលក់ចាប់ហួយមករកស៊ីឈ្នូលដឹកអីវ៉ាន់ឲ្យអាជីវករ

ក្នុងខេត្តបន្ទាយមានជ័យស្រាប់តែពេលនោះមន្ត្រី ក.ប.ប ខេត្តបន្ទាយមានជ័យបានទាមទារឲ្យរូបគាត់បង់

ក្បាលឡានក្នុង១ខែ ១៥០០០០រៀល(ដបប្រាំម៉ឺនរៀល)យមិនមានវិក័យបត្រត្រឹមត្រូវដើម្បីបង់ចូលជាថិវិកា

ជាតិឡើយ។

ក្នុងបណ្ដឹងដដែលបន្ថែមទៀតថា មន្ត្រីក.ប.បខេត្តបន្ទាយមានជ័យបានគំរាមកំហែងទៀតថា ប្រសិនបើរូប

គាត់មិនព្រមបង់ប្រាក់ជាប្រចាំខែឲ្យនោះទេ នោះគេនឹងចាប់ឡានដឹកទំនិញរបស់គាត់បញ្ជូនទៅកាន់តុលាការ

ខេត្តបន្ទាយមានជ័យ ដោយមានការព្រួយបារម្ភភ័យខ្លាចផងនោះរូបគាត់ជាជនរងគ្រោះសម្រេចចិត្តបង់ប្រាក់

ដល់មន្ត្រីក.ប.ប ខេត្តបន្ទាយមានជ័យ។

ក្រោយមកទៀតកំឡុងខែមេសា ឆ្នំា២០២១ លោក សាន វិជ្ជាសារ៉ាវុធ និង លោក ឈូន ពិសី និង លោក កែវ 

ជាមន្ត្រីក.ប.ប ខេត្តបន្ទាយមានជ័យ ដោយទាមទារតម្លើងតំលៃបង់ក្បាលឡាន ដោយសារទ្រាំលែងបាន

ចំពោះទង្វើលរបស់  លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទ 

លោកស្រីសម្រេចចិត្តដាក់ពាក្យបណ្ដឹងគោរពស្នើសុំឯកឧត្តមទេសរដ្ឋមន្ត្រីគួរមានវិធានការផ្លូវច្បាប់ បើការ

ស៊ើបអង្គេត និងចាត់ការតាមនីតិវិធីច្បាប់ដោយមិនគួរលើកលែងឡើយ៕

អត្ថបទដែលជាប់ទាក់ទង