ជនសុីវិលមួយក្រុមចូលទៅអុកឡុកដល់ក្នុងហាងយីហោម្លប់ស្បូវមាត់ព្រែកបង្កការផ្ទុះអាវុធ១ៈគ្រាប់ហើយបានប្រើអំពើហឹង្សាទៅលើបុរសជាចុងភៅម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖( ជនសង្ស័យមានគ្នាជាច្រើននាក់ប្រដាប់ដោយអាវុធខ្លីបាននាំគ្នាចូលទៅក្នុងហាងលក់ស៊ុបផឹកសុីមួយកន្លែងដែលមានយីហោដាក់ថាម្លប់ស្បូវមាត់ព្រែក៩៩៩ ស្រែកឡូឡាសួររកស្រីណាដែលបានស្រលាញ់ឪពុករបស់គេបង្កការភ្ញាក់ផ្អើលទាំងយប់ ទើបម្ចាស់ហាងនឹងបុរសជាចុងភៅម្នាក់ដើរចេញមកពីក្នុងហាងដើម្បីធ្វើការសួរនាំឲ្យដឹងហេតុផល ក៏ត្រូវជនសង្ស័យដកកាំភ្លើងខ្លីបាញ់មេឃចំនួន១ៈគ្រាប់ ហើយប្រើហិង្សាទៅលើបុរសជាចុងភៅបណ្ដាលឲ្យរងរបួសនៅក្រោមភ្នែកខាងស្ដាំឈាមហូរស្រោចខ្លួនរងរបួសយ៉ាងធ្ងន់ធ្ងរ ។

ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង០៧នឹង៣០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ សិ្ថតតាមបណ្ដោយផ្លូវបេតុង ត្រង់ចំណុចស្ពាតថ្មមួយកន្លែង ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

តាមប្រភពពីម្ចាស់ហាងលក់ស៊ុបម្លប់ស្បូវមាត់ព្រែកម្នាក់បានប្រាប់មកដល់អ្នកសាព័ត៏យើងឲ្យបានដឹងថា មុនពេលកើតហេតុគាត់ដែលជាម្ចាស់ហាងនិងបុគ្គលិកទាំងអស់កំពុងតែលក់ដូនៅខាងសុខៗ ស្រាប់តែមានជនស៊ីវិលមួយក្រុមប្រដាប់ដោយអាវុធខ្លីបានជិះរថយន្តមួយគ្រឿងមិនចាំម៉ាកនិងស្លាកលេខមកឈប់នៅខាងមុខហាងហើយស្រីឡូឡារកមីស្រីណាដែលបានស្រឡាញ់ឪពុករបស់គេឲ្យចេញមុខមកជួបពួកគេ ឮដូច្នោះទើបម្ចាស់ហាងដើរចេញដើម្បីមកធ្វើការឲ្យដឹងហេតុផល តែបែជាគ្នាគេទាំងអស់មិនព្រមស្ដាប់ហើយបានប្រើអំពើហិង្សាទៅលើបុរសជាចុងភៅម្នាក់បណ្ដាលរងរបួសក្រោមភ្នែកខាងស្ដាំយ៉ាងធ្ងន់ធ្ងរ ហើយថែមទាំងដកកាំភ្លើងខ្លីបាញ់មេឃគំរាមពួកគាត់ចំនួន១ៈគ្រាប់បង្កការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកជិតខាងនិងសមត្ថកិច្ចចុះមកជួយធ្វើអន្តរាគមន៍និងឃាត់ខ្លួនជនដៃដល់នឹងបក្ខពួកយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីធ្វើការសួរនាំនិងកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធីច្បាប់។រក្សាសិទ្ធិ៖(ដោយវុត្ថា

អត្ថបទដែលជាប់ទាក់ទង