ជិះ​ម៉ូតូ​ឌុបគ្នាវ៉ារថយន្តកុងទីន័រជ្រុលទៅបុកខឿនទ្រូងផ្លូវស្លាប់ម្នាក់របួសធ្ងន់ម្នាក់

កណ្តាលៈយុវជនពីរនាក់ជិះ​ម៉ូតូ​ឌុបគ្នាបានវ៉ារថយន្តកុងទីន័រមួយគ្រឿងក៏ជ្រុលទៅបុកខឿនទ្រូងផ្លូវស្លាប់ម្នាក់ឯអ្នករួមដំណេីរម្នាក់រងរបួសធ្ងន់។

ហេតុការណ៍​ដ៏រន្ធត់នេះ​បានកេីតឡេីងកាលពី​វេលា​ម៉ោង​៣និង​២០នាទី​រសៀល​ថ្ងៃ​ទី​២៣ខែតុលា​ឆ្នាំ​២០២១ចំណុចមុខផ្ទះប្រជាពលរដ្ឋតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងភូមិព្រែកក្តីឃុំព្រែកតាទែន​ ស្រុកពញ្ញាឮ​ខេត្ត​កណ្ដាល​។

ម៉ូតូ​រងគ្រោះ​ម៉ាក​ឌ្រីម​សង់​ពណ៌ក្រហម​ពាក់ស្លាកលេខ​កំពង់​ឆ្នាំង​1I 9296ជិះដោយយុវជនរងគ្រោះឈ្មោះចន​ រៀម​អាយុ២១ឆ្នាំស្នាក់នៅភូមិ​ស្រែព្រិច​ ឃុំអភិវឌ្ឍន៍​ស្រុកទឹកផុសខេត្តកំពង់ឆ្នាំងស្លាប់និងម្នាក់ទៀតជាអ្នករួមដំណេីរជិះពីក្រោយឈ្មោះសុខ​ ​ឡេម​អាយុ២១ឆ្នាំស្នាក់នៅភូមិឃុំជាមួយគ្នារងរបួសធ្ងន់។

តាមប្រភពព័ត៌មានពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា​នៅមុនពេល​កើត​ហេតុ​ម៉ូតូ​ខាងលេីបានជិះឌុបគ្នាពីនាក់គឺឈ្មោះចន​ រៀមជាតៃកុងនិងឈ្មោះសុខ​ ឡេម​ជិះពីក្រោយតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូងទៅជេីងលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងទីន័រមួយគ្រឿងបេីកខាងមុខស្របទិសគ្នាខណះនោះម៉ូតូបានបេីកវ៉ាជែងខាងឆ្វេងរថយន្តកុងទីន័រនោះក៏បណ្តាលឱ្យជ្រុលទៅបុកកៀរខឿនទ្រូងផ្លូវដោយខ្លួនឯងខ្ទាតមនុស្សផ្សេងម៉ូតូផ្សេងស្លាប់តៃកុងរីឯអ្នកជិះពីក្រោយរងរបួសធ្ងន់។ 

ក្រោយពីកេីតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​មកដល់​ពិនិត្យ​មើល​និង​ទាក់ទង​ទៅ​ផ្នែកជំនាញស្រុកមកវាស់វែងនិងទាក់ទងសាច់ញាតិសពរួចធ្វេីលិខិតប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីឯម៉ូតូក៏ប្រគល់ជូនសាច់ញាតិក្នុងពេលតែមួយ៕

អត្ថបទដែលជាប់ទាក់ទង