សង្ស័យស្រវឹងបើករថយន្តបោះពួយទៅបុកនឹងរបាំងថ្មពុចែកទ្រូងផ្លូវខូចខាតយ៉ាងដំណំ អ្នកបើកបររងរបួសធ្ងន់!!

 

ភ្នំពេញ៖( បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តរេពេញផ្លូវទៅបុកជាមួយនឹងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យខូចខាតអស់មួយកំណាត់មុខស្ទើតែទាំងស្រុង រីឯអ្នកបើកបររបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះភ្លាមៗនៅឯមន្ទីពេទ្យ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ៈនឹង៤៥នាទីយប់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ៈ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះកើតឡើងគេឃើញបានបុរសម្នាក់បើករថយន្តម៉ាក HlLUX Vego ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខរដ្ធ02-22063 បើកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ៈទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតទៅបុកជាមួយនឹងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរថយន្តនិងទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ ទៅមុខលែងរួចចំពោះអ្នកបើកបរវិញត្រូវរងរបួសធ្ងន់ទើបរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ធានក៍បានចុះទៅដើម្បីត្រួតពិនិត្យមើល ឃើញថារថយន្តបង្កមួយគ្រឿងនេះធ្វើឱ្យមានការប៉ះពាល់ទៅដល់ទ្រូងផ្លូវដែលជាសម្បត្តិរបស់រដ្ឋ ទើបទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យចុះមកធ្វើការវាស់វែងនិងយករថយន្តទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។រក្សាសិទ្ធិ៖(ដោយវុត្ថា

អត្ថបទដែលជាប់ទាក់ទង