អុញនោះ! ហាងស្នាដៃនារីខ្មែរសាឡន ត្រូវបានលោកជំទាវ ឳ វណ្ណឌីនចាត់មន្ត្រីជំនាញពិនិត្យអាជ្ញាប័ណ្ណឡើងវិញ

(ភ្នំពេញ)៖ បើយោងតាមកំណត់ហេតុបិទឃ្លុំបេទីតាំងបណ្តោះអាសន្នចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១វេលាម៉ោង១២និង៤០នាទីគត់ ដែលដឹកនាំប្រតិបត្តិការដោយលោកវរសេនីយ៍ឯក ហ៊ុយ សុងហាក់ ដោយមានការអនុញ្ញាតពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងមន្ត្រីជំនាញសម្រេចបិទឃ្លុំបេផលិតផលដោយរក្សាទុកឃ្លាំងផ្ទះលេខ៦៣ ផ្លូវលេខ១៦ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ ម៉ៅ មីន ភេទប្រុស អាយុ៤១ឆ្នាំ  អាសយដ្ឋានបច្ចុប្បន្នស្ថិតនៅផ្ទះលេខ១៨១ ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

 ក្នុងកំណត់ហេតុដដែលបានឲ្យដឹងទៀតថា៖ សមត្ថកិច្ចបានដកហូតវត្ថុតាំងចំនួន១៣មុខ ដើម្បីយកទៅពិសោធន៍ ហើយផលិតផលដែលឃ្លុំបេបិទដែលរក្សាទុកក្នុងឃ្លំាងខាងលើសមត្ថកិច្ចតម្រូវឲ្យលោក ម៉ៅ មីន  ជាអ្នកទទួលមើលការខុសត្រូវ ដោយមិនអោយមានការបែកបាក់ ខូចខាត ឬខុសប្រក្រតី ទ្រង់ទ្រាយដើម ឬបាត់បង់ ឡើយ រហូតដល់់មានការសម្រេចណាមួយពីផ្លូវច្បាប់ ។

សូមជម្រាបជូនថា៖ក្រោយសមត្ថកិច្ចចុះបង្រ្កាបបានតែ១ថ្ងៃប៉ុណ្ណោះស្រាប់តែលេចឮព័ត៌មានសង្ស័យពីមហាជនថា ហាងស្នាដៃនារីខ្មែរ សាឡន បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មជាសហគ្រាសឯកបុគ្គល មិនមែនជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតឬខូលអិលធីឌី ឡើយ  ប៉ុន្តែក្នុងច្បាប់ បើកគ្រឹះស្ថានអាហរ័ណ នីហរ័ណគ្រឿងសម្អាង  ប្រវេទន៍ ឬបញ្ជិកា ក្រសួងសុខាភិបាលបានអនុញ្ញាឲ្យហាងស្នាដៃនារីខ្មែរ សាឡន ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតឬខូលអិលធីឌីទៅវិញ។

 ជុំវិញមន្ទិលសង្ស័យរបស់មហាជនខាងលើនេះ អង្គភាពយើងខ្ញុំបានផ្ញើសារតាមសារតេឡេក្រាម(Telegram)ដើម្បីសម្ភាសន៍លោក ជំទាវ ឱ វណ្ណឌីននៅរសៀលថ្ងៃទី២២ ខែ កុម្ភៈឆ្នាំ២០២២ វេលាម៉ោង៤ និង០០នាទី  ដោយលោកទំទាវ បានឆ្លើយតបថា«ខ្ញុំនឹងឆែកមើលសិន ព្រោះមានជំនាញពិនិត្យ»។

ករណីភាពមិនប្រក្រតីលើលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល រហូតមកទាល់ពេលនេះអង្គភាពយើងពុំទាន់ទទួលបានចម្លើយវិញនៅឡើយប៉ុន្តែយ៉ាងណាក្រសួងសុខាភិបាលនឹងធ្វើពិនិត្យសើរើឯកសារហាងស្នាដៃនារីខ្មែរ សាឡន នេះឡើងវិញ។ហើយអង្គភាពយើងខ្ញុំពុំទាន់បានសម្ភាសន៍លោក ម៉ៅ មីននៅឡើយពីព្រោះពុំមានលេខទូរសព្ទ័ទំនាក់ទំនង។

ទោះបីយ៉ាងណាមហាជនបានធ្វើការចោទសំនួរថា តើ ហាងស្នាដៃនារីខ្មែរ សាឡន មានចេតនារត់ឯកសារក្លែងបន្លំថ្នាក់ដឹកនាំឬអាងអ្នកមានអំណាចខ្សែរលោកធំខាងណាបានអាចរត់ចេញឯកសារខូលអិលធីឌីបាន?តើមានលោកធំឬអ្នកមានអំណាចណានៅពីក្រោយហាងស្នាដៃនារីខ្មែរ សាឡនមួយនេះ?តើលិខិតអនុញ្ញានាំចូល ប្រវេទន៍ ឬបញ្ជិកា របស់ហាងស្នាដៃនារីខ្មែរ សាឡន មានការក្លែងឯកសារពិតមែនឬយ៉ាងណា?តើការបើកសាខា ឬលក់ហ្រេ្វនឆាយរបស់ហាងស្នាដៃនារីខ្មែរខុសច្បាប់ដែរឬទេ?តើហាងស្នាដៃនារីខ្មែរបានងបង់ពន្ធប្រការចូលរដ្ឋត្រឹមត្រូវដែរឬមានចេតនាគេចវេសពីកាតព្វកិច្ចបង់ពន្ធចូលរដ្ឋ?តើអាជ្ញាប័ណ្ណសហគ្រាសឯកបុគ្គលអាចបើកគ្រឹះស្ថាននាំចូល និងសុំប្រវេទន៍ ឬបញ្ជិកាបានដែរឬទេ?ហើយតើការរកស៊ីមិនសុច្ចរិតនិងទំនិញឬសេវា ឬលក់បែបពីរ៉ាមីតរបស់ហាងស្នាដៃនារីខ្មែរសាឡន នាំឲ្យមានផលប៉ះពាល់អ្វីខ្លះដល់អ្នកប្រើប្រាស់និងសង្គមជាតិ ជាពិសេសសណ្ដាប់ធ្នាប់សាធារណៈ? រាល់សំនួរលើបញ្ហាទាំងអស់នេះមានតែមានអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញតែប៉ុណ្ណោះដែលអាចធ្វើការបកស្រាយបាន។ហើយអង្គភាពយើងខ្ញុំនិងសម្ភាសន៍មន្ត្រីជំនាញ ឬរងចាំបកស្រាយពីមន្រ្តីជំនាញជានិច្ច ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះងរឿងហាងស្នាដៃនារីខ្មែរ សាឡន សមត្ថកិច្ចកំពុងបន្តនីតិវិធី ដោយឡែកទីតាំងខាងលើសមត្ថកិច្ចសម្រេចបិទជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង