ឯកឧត្តម ផៃ ប៊ុនឈឿន បានធ្វើលិខិតថ្លែងអំណរគុណជូនចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា ដែលបានអញ្ជើញចូលរួមក្នុងពិធីបុណ្យសពព្រឹទ្ធមហាឧបាសិកា កូ យ៉ាន និងផ្ញើលិខិតរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារឯកឧត្ដមផ្ទាល់

 

កណ្តាល៖ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារសព ព្រឹទ្ធមហាឧបាសិកា កូ យ៉ាន នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ បានធ្វើលិខិត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញាដែលបានចូលរួមក្នុងពិធីបុណ្យសព និងផ្ញើលិខិតរំលែកទុក្ខ យ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារឯកឧត្ដមចំពោះមរណភាព ព្រឹទ្ធមហាឧបាសិកា កូ យ៉ាន ត្រូវជាម្តាយ ម្តាយក្មេក ជីដូន ជីដូនទួត ដែលប្រកបដោយ ព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់របស់ក្រុមគ្រួសារឯកឧត្ដម។ នេះបើយោងតាមលិខិតថ្លែងអំណរដែលបណ្ដាញព័ត៌មាន CS News Liveទើបទទួលបាននៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០២២នេះ។

ឯកឧត្តមបានបន្តថ្លែងថា ការចូលរួមរំលែកទុក្ខនេះ បានបញ្ជាក់នូវទឹកចិត្តស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតសម្រាប់រូបខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបាននូវសមានចិត្តដ៏ថ្លៃថ្លា ឧត្តុង្គឧត្តមរបស់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា។

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងឲ្យដឹងទៀតថា តាងនាមក្រុមគ្រួសារឯកឧត្ដមទាំងអស់គ្នា សូមប្រសិទ្ធពរជ័យសិរិមង្គល វិបុលសុខ បវរមហាប្រសើរជូន ចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា សូមប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុៈ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន សូមការអនុញ្ញាតពីឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា មេត្តាទទួលនូវសេចក្តីគោរព និងស្រឡាញ់ដ៏ជ្រាលជ្រៅអំពីឯកឧត្ដមផ្ទាល់ (កល្យាណធរោ ផៃ ប៊ុនឈឿន)៕

អត្ថបទដែលជាប់ទាក់ទង