តារាសម្តែងវ័យក្មេង ពីង រ៉ូហ្សា ស្លាប់ទាំងវ័យក្មេង

(ភ្នំពេញ)៖ តារាសម្តែងស្រីវ័យក្មេង ដែលតែងតែលេចមុខក្នុងខ្សែភាពយន្តដុំ និងភាគជាហូរហែកញ្ញា ពីង រូហ្សា បានទទួលមរណភាពទាំងវ័យក្មេង នៅព្រឹកថ្ងៃទី០១ ខែឧសភា នេះ។ ការទទួលមរណភាពរបស់តារាសម្តែងរូបនេះ បានធ្វើឲ្យមហាជន និងអ្នកក្នុងចង្កោមសិល្បៈមានភាពស្រឡាំងកាំងជាខ្លាំង សឹងតែនឹកស្មានមិនដល់។

បើតាមបណ្តាញសង្គមរបស់ តារាចម្រៀង និងជាតារាសម្តែង ព្រីម មន្ថា បានឲ្យដឹងថា «ប្អូនស្រី​ភ​ក្រ័ ហៅ​អា​ស្រស់ គាត់​បាន​បាត់បង់​ជីវិត​ហើយ​ព្រឹក​មិ​ញ​នេះ ហើយ​ពេល​នេះ​សព​តម្កល់នៅ​វត្ត​នាគ​វ​ន័ បង​សូម​ឱ្យ​ប្អូនស្រី​ទៅ​ឱ្យ​បាន​សុខ​ស្ងប់​ចុះ ប្អូនស្រី​ជា​មនុស្ស​ល្អ​ណាស់ ធ្វើបុណ្យ​ក៏​បាន​ច្រើន ប្អូនស្រី​អស់កម្ម​ហើយ​ទៅ​ឱ្យ​បាន​សុខ​ចុះ កើត​ជាតិ​ក្រោយ​កុំឱ្យ​អាយុ​ខ្លី​ដូច​ជាតិ​នេះ​ទៀត​។ ទោះបី​យើង​មិនមែន​ជា​បងប្អូន តែ​យើង​ស្រលាញ់​គ្នា​ដូច​បងប្អូន​ចឹ​ង​បង​ស្តាយ​ដែល​ជួយ​ប្អូន​យឺត​ពេល បើ​ជួយ​ទាន់​ពេល​ប្អូន​ក៏​មិន​បាត់បង់​ជីវិត​ដែរ សុំ​ទៅ​ឱ្យ​សុខ​ចុះ​»​។

ជាមួយគ្នានោះ មានអ្នកសិល្បៈជាច្រើន បានបង្ហោះសារចូលរួមរំលែកទុក្ខកញ្ញា ពីង រូហ្សា ជាបន្តបន្ទាប់ ក្នុងនោះអ្នកនាង នៅ សូនីតា ក៏បានបង្ហោះសារយ៉ាងដូច្នេះថា «ចូលរួមរំលែកទុក្ខផង​ Ping Roza. មិនគួរលឿនយ៉ាងនេះសោះ»

គួរបញ្ជាក់ថា តារាសម្តែងពីង រូហ្សា បានទទួលមរណភាពក្នុងវ័យ ៣១ឆ្នាំ។ តាមប្រភពបានឲ្យដឹងថា នាងបានទៅសម្រាកព្យាបាលនៅមន្ទីពេទ្យលោកសង្ឃ តែយ៉ាងណានៅតែមិនអាចសង្គ្រោះជីវិតរបស់នាងបាន។ បន្ថែមពីនេះ មូលហេតុពិតប្រាកដនៃការទទួលមរណភាពរបស់កញ្ញា ពីង រូហ្សា នៅមិនទាន់មានការបញ្ជាក់ឡើយ។

តែអ្វីដែលមហាជនចាប់អារម្មណ៍នោះ គឺមុនទទួលមរណភាព កញ្ញា ពីង រូហ្សា បានបង្ហោះសារក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា «លាហើយញាតិមិត្តបងប្អូនទាំងអស់គ្នា លាជារាងរហូតគ្មានថ្ងៃត្រលប់ 😓😓😓 (RIP) goodbye forever all beloved friends»

អត្ថបទដែលជាប់ទាក់ទង