ក្រឡាប់ផ្ងារជើងភីង ចាក់ស្រាបៀរកម្ពុជាហូរហៀររាយប៉ាយពេញផ្លូវ (បេីងងុយដេក កុំបង្ខំខ្លួនបេីកបរ)

ខេត្តកំពង់ធំ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងបណ្ដាលឲ្យខូចខាតស្រាបៀរកម្ពុជាអស់ជាច្រើនកេសនៅលើកំណាត់ផ្លូវជាតិលេខ០៦ ជាផ្លូវវាងក្រុងស្ទឹងសែន ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីវេលាម៉ោង០០:៤០នាទីទៀបភ្លឺ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបានបង្កឲ្យមានអ្នករងរបួសនោះទេ ប៉ុន្តែបានបណ្ដាលឱ្យរថយន្តម៉ាកហុិនដាយ ក្បាលពណ៌ខៀវ ផ្លាកលេខ ភ្នំពេញ3E-3522 របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា សណ្តោងសុឺមីរុឺម៉កផ្លាកលេខភ្នំពេញ4A-4889 ផ្ទុកស្រាបៀរកម្ពុជា ពេញលេីរថយន្តរងការខួចខាតយ៉ាងដំណំ ថែមទាំងខួចខាតស្រាបៀរអស់ជាច្រើនកេសផងដែរ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា តៃកុងរថយន្តឈ្មោះ សារ៉ាត់ ពិសិត អាយុ២២ឆ្នា រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានបើកបរពីត្បូងទៅជើង ដល់កន្លែងកើតក៏ងងុយដេកក៏បង្កឲ្យរថយន្តក្រឡាប់ផ្ងារជើងតែម្ដង៕

 

អត្ថបទដែលជាប់ទាក់ទង