នៅញញឹមស្រស់ទៀត! សមត្ថកិច្ច ធ្វើការឃាត់ខ្លួនក្មេងទំនើងប្រុស ស្រី ពីរនាក់ មកធ្វើការអប់រំ ពីបទជិះម៉ូតូដាក់បំពង់ស៊ីម៉ាំងលាន់ខ្ទរពេញផ្លូវ

ពោធិ៍សាត់៖ កាលវេលាម៉ោង០៩ និង២០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងបត់កណ្តោល០៤នាក់ បានបង្ក្រាបក្មេងទំនើងជិះម៉ូតូដាក់ស៊ីម៉ាំងបំពងសម្លេងបង្ករការរំខានដល់សាធារណៈនៅចំណុចមុខផ្ទះប្រជាពលរដ្ឋលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់។

ក្មេងទំនើងដែលសមត្ថកិច្ចចាប់មកធ្វើការអប់រំ ទី១ ឈ្មោះ វណ្ណ សារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកាប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងទី២ ឈ្មោះ បន កញ្ញា ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិស្វាយពក ឃុំស្ពឺករ ស្រុកបាភ្នំ ខេត្តព្រៃវែង ស្នាក់នៅការដ្ឋានចិន នៅភូមិឬស្សីតាម៉ាន់ ឃុំបឹងបត់កណ្តោល ។ ក្រោយពីធ្វើការឃាត់ទុកសមត្ថកិច្ចបាន មនុស្សជិះម៉ូតូដាក់បំពង់ស៊ីម៉ាំងបំពងសំលេងធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សារណៈមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងបត់កណ្តោកដើម្បីអោយសាម៉ីខ្លួន យកបំពង់ស៊ីម៉ាំងមកប្តូរ នឹងយកកញ្ចក់មកបំពាក់អោយបានត្រឹមត្រូវ ទើបប្រគល់ ម៉ូតូជូនគាត់វិញ ៕

អត្ថបទដែលជាប់ទាក់ទង