បុរសម្នាក់អះអាងថា រថយន្តរបស់ខ្លួនដែលត្រូវបានរក្សាទុកដោះស្រាយនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ត្រូវបានគេស៊ីគ្រឿងខ្ទេចគ្មានសល់

បុរសម្នាក់បានបង្ហោះវិដេអូនិងរូបថតជាច្រើនសន្លឹកបង្ហាញពីអារម្មណ៍ហួសចិត្តរបស់ខ្លួនពេលបានមកឃើញរថយន្ត ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុន ហើយត្រូវបាននគរបាលយករថយន្តរបស់លោកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល ប៉ុន្តែបែរជាបាត់គ្រឿងអស់រលីង។

បុរសខាងលើដែលមានឈ្មោះថា Hok Tanghong បានរៀបរាប់ថា “នេះហើយឡានខ្ញុំដែលបានរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាល ស្រុកអង្គស្នួល ខេត្តកណ្ដាលហើយ ពេលមកគ្រឿងពេញ ដលពេលមកដកឡានវិញស៉ីគ្រឿងអស់សុំខ្លាចហើយលោកប៉ូលិសសេអើយធ្លាប់តែលឺគេថាអីឡូវជួបផ្ទាល់ខ្លួនឯងបានដឹង”។ ទោះជាយ៉ាងណាក្តី យើងកំពុងធ្វើការរង់ចាំការបកស្រាយរបស់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីអោយមហាជនបានដឹងអំពីហេតុការណ៍ចោទប្រកាន់មួយនេះ៕

Gepostet von Hok Tanghong am Dienstag, 12. Mai 2020

អត្ថបទដែលជាប់ទាក់ទង