នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ក្នុងរយៈពេល២ខែនេះ បានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាង១១% …

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថា សភាពការណ៍ នៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ក្នុងរយៈពេល២ខែនេះ មានលក្ខណៈល្អប្រសើរដែលបានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាង១១% , អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានការថយចុះជាង២០% , និងអ្នករបួសមានការថយចុះជាង២០%។ ព្រមជាមួយគ្នានោះដែរ ក្នុងខែឧសភាកន្លងទៅ មានការផាកពិន័យចំនួន ៤៤០០០ករណី ក្នុងនោះបទល្មើសម៉ូតូមាន ចំនួន៧៦% និងរថយន្តចំនួន២៤%។

ដូច្នេះហើយសូមបងប្អូនទាំងគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នានិងដើម្បីការពារអាយុជីវិតរបស់បងប្អូនពីគ្រោះថ្នាក់ចរាចណ៍សូមបងប្អូនពាក់មួកសុវត្ថិភាពឲ្យបានគ្រប់គ្នានៅពេលធ្វើដំណើរមិនថាទីជិតឬឆ្ងាយ ៕

អត្ថបទដែលជាប់ទាក់ទង