តារាចម្រៀង ខេងសម្ផស្ស ធ្វើកម្មវិធីខួបកំណើតនៅក្នុងភោជនីយដ្ឋានហេបភីផាលេស នៅវេលាម៉ោង 6:30នាទីល្ងាច ក្នុងថ្ងៃទី08 ខែតុលា ឆ្នាំ2020

ប្រិយមិត្តប្រហែលជាស្គាល់ តារាចម្រៀង ខេងសម្ផស្ស មិនត្រឹមតែមានសម្រស់ស្រស់ស្អាតទេ ថែមទាំងមានទេពកោសល្យច្រៀងពិរោះទៀត ដែលធ្វើឱ្យស្រទាប់យុវវ័យមានការគាំទ្រយ៉ាងច្រើន។ខេង សម្ជស្ស ត្រូវបានមហាជនចាប់ផ្តើមស្គាល់និងមានឈ្មោះបោះសំឡេងក្រោយពេល នាងបានតស៊ូ ដើរច្រៀងនៅតាមកម្មវិធីមួយចំនួន។ នាងស្រឡាញ់ អាជីពនេះ បើទោះជាមានការពិបាកប្រជែងទីផ្សារ តែនាងនៅតែពុះពារគ្រប់ឧបសគ្គទៅមុខឲ្យបាន។ បទចម្រៀងMV ២បទ ដែលមាន ចំណងជើងថា «សារ៉ាវ៉ាន់ផ្សងស្នេហ៏» និងបទ«ក្រមុំហ្វេសបុក» បានបង្ហោះនៅលើយូធូប និងបណ្ដាញហ្វេសប៊ុក បទទាំង២នេះ មានការចាប់ អារម្មណ៏ ច្រើនពីទស្សនិកជន ជាពិសេសបទ«ក្រមុំFacebook» ដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងមានការគាំទ្រកន្លងមកនេះ។

ក្នុងថ្ងៃខួបកំណើតកញ្ញាខេងសម្ផស្ស យើងសង្កេតឃើញថាមានតារាកិត្តិយសចូលរួមច្រើន មានទាំងតារាសម្ដែងមានទាំងតារាចំរៀង ជាពិសេសគឺអ្នកនាង ចនច័ន្ទលក្ខិណា ដែលបានផ្ដល់កិត្តិយសចូលរួមពិធីខួបកំណើតរបស់កញ្ញា។

គួរបញ្ជាក់ផងដែរថាតារាចម្រៀងខេងសម្ផស្ស មានបំណងចង់ក្លាយជាតារាចម្រៀងប្រចាំក្នុងផលិតកម្ម Galaxy Navatra ដែលកញ្ញាធ្លាប់បានបញ្ជាក់មកអង្គភាពសារព័ត៌មានKim Srun News កន្លងមក ។សង្ឃឹមថាកញ្ញានឹងមានឱកាសច្រៀងក្នុងផលិតកម្ម Galaxy Navatra ដើម្បីបង្ហើរសំនៀងដ៏ពិរោះទៅមហាជនដែលតែងតែគាំទ្រកញ្ញាកន្លងមក។

   

អត្ថបទដែលជាប់ទាក់ទង